ឯកឧត្តម ឡុង នរិន្ទ ចូលរួមជាគណៈអធិបតី ក្នុងពិធីបើកការដ្ឋាន សង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។