**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឥណ្ឌូនេស៊ីសង្ឃឹមថា កម្ពុជានឹងបន្តគំាទ្រ ការធ្វើប្រធានអាស៊ាន និងប្រធានអាយប៉ារបស់ខ្លួន នៅឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី (PUAN MAHARANI) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានសម្ដែងនូវក្ដីសង្ឃឹមថា រដ្ឋសភាកម្ពុជានឹងបន្តគំាទ្រការធ្វើជាប្រធានអាស៊ាន និងប្រធានអាយប៉ារបស់ឥណ្ឌូនេស៊ីនៅឆ្នាំ២០២៣នេះ ឱ្យទទួលបានជោគជ័យដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ាលើកទី៤៣ នាថ្ងៃទី២៤ វិច្ឆិកា លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី បានសម្តែងការអបអសាទរដែលរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំ សម្តេចអគ្គមហាពញាចក្រី ផ្ទាល់ បានរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ប្រកបដោយភាពជោគជ័យ នៅក្នុងការលើកកម្ពស់វិស័យការទូតសភា។

លោកជំទាវ បានគូសបញ្ជាក់ថា ស្ថាប័នសភាមានតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ដូច្នេះការរួបរួមសភា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ជាការចំបាច់របស់តំណាងប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី បានគោរពស្នើសូមសម្តេច ធ្វើយ៉ាងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំឡើងនៅគ្រប់កម្រិត។ នៅក្នុងន័យនេះលោកជំទាវសង្ឃឹមថា រដ្ឋសភាកម្ពុជានឹងបន្តគំាទ្រការធ្វើជាប្រធានអាស៊ាន និងប្រធានអាយប៉ារបស់ឥណ្ឌូនេស៊ីនៅឆ្នាំ២០២៣នេះ ឱ្យទទួលបានជោគជ័យដែរ។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលសភាឥណ្ឌូនេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចការងារ និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធានមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចប្រកបដោយជោគជ័យ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា រដ្ឋសភាកម្ពុជានិងឥណ្ឌូនេស៊ីបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ ហើយជំនួបពិភាក្សានាថ្ងៃនេះ នឹងបន្តរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសរវាងរដ្ឋសភាកម្ពុជា-និងឥណ្ឌូនេស៊ី អោយកាន់តែប្រសើរឡើងទ្វេដងថែមទៀត។

សម្តេចបានជូនពរឱ្យរដ្ឋសភាឥណ្ឌូនេស៊ីទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៤ នៅឆ្នាំ២០២៣ខាងមុខ។

នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយរដ្ឋសភានិងប្រជាជនឥណ្ឌូនេស៊ី ដែលរងគ្រោះដោយគ្រោះរញ្ជួយដី ដ៏អាក្រក់វាយប្រហារនៅកោះជ្វាខាងលិច បានបំផ្លិចបំផ្លាញ ផ្ទះសម្បែង សម្លាប់អាយុជីវិតប្រជាជន រាប់រយនាក់ ភាគច្រើនជាកុមារ ដែលកម្ពុជាឈរនៅជាមួយរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង