គណៈប្រតិភូរដ្ឋសភាប្រទេសនេប៉ាល់ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត
ភ្នំពេញ៖ ក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ហ្គាណែស ប្រាសាដ ទីមីលស៊ីណា ប្រធានរដ្ឋសភាប្រទេសនេប៉ាល់ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត លើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប។