បង្រ្កាបបានឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូងមួយកន្លែង នៅស្រុកភ្នំស្រួច
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង និងលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្រ្កាបឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូងមួយកន្លែង នៅស្រុកភ្នំស្រួច។
បើតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវរកឃើញគំនរឈើ១កន្លែង ដែលឈ្មួញលាក់ទុកនៅក្នុងដីចម្ការដាំដូង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ ឈើដែលរកឃើញជាប្រភេទឈើសុក្រំមានចំនួន ១៨ដុំ ម្ចាស់ឈើអញ្ញត្តជន សមត្ថកិច្ចបន្ដស្រាវជ្រាវរកមេក្លោង និងអ្នកទទួលខុសត្រូវ ។
វត្ថុតាងរួមមាន៖ ឈើសុក្រំចំនួន ១៨ដុំ មិនទាន់វាស់វែងត្រូ វបានដឹកជញ្ជូនយកមករក្សាទុក បណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ក្នុងឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ ដើម្បីបន្តនីតិវិធី៕