**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា

 

ភ្នំពេញ​៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា ដែលដើរតួជាគ្រឹះស្ថានសាធារណៈរដ្ឋបាលបណ្តុះបណ្តាលជំនាញទេសចរណ៍ និងជាមជ្ឈមណ្ឌលឧត្តមភាព(Center of Excellence)​ ក្នុងវិស័យទេសចរណ៍ដោយប្រើប្រាស់ស្តង់ដារជាតិ និងអន្តរជាតិ។ នេះបើយោងតាមក្រសួងទេសចរណ៍

នៅក្នុងពិធីបើកការដ្ឋានសាងសង់សាលាជា​តិ​​វិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា សាលានេះក៏នឹងក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពកម្រិតខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩។

ពិធីបើកការដ្ឋានសាងសង់សាលាជា​តិ​​វិជ្ជាជីវៈទេសចរណ៍ បានធ្វើឡើងនៅទីតាំងជិតផ្សារទំនើប អ៉ីអន ២ រាជធានីភ្នំពេញ និងដោយមានការចូលរួមពី លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី សង់ឌ្រីន ប៊ូស្សេ នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា រួមទាំងមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបង្ហាញជំនឿជាក់ថា សាលាជាតិទាំងពីរទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលជាតម្រូវការ និងវាយតម្លៃជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត ចូលរួមអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្សជាអាទិភាពទី១ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

បន្ថែមពីនេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសាលាជាតិទាំងពីរទីតាំងនេះឱ្យបានសមស្រប។ ទន្ទឹមនេះសាលាជាតិត្រូវសហការជាមួយផ្នែកឯកជន ដើម្បីរៀបចំកម្មវិធីសិក្សា ផែនការប្រតិបត្តិ និងផែនការបណ្តុះបណ្តាលរបស់សាលា សំដៅធានាដល់ដំណើរការរបស់សាលាឱ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

ឯកឧត្ដមក៏បានស្នើឱ្យគណៈគ្រប់គ្រងសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវផ្តល់លទ្ធភាពដល់យុវជន សិស្ស-និស្សិតក្រីក្រ ងាយរងគ្រោះ និងជនពិការឱ្យមានឱកាសបានចូលរៀន ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ក្នុងតម្លៃសិក្សាសមរម្យ ក្នុងនោះក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំយន្តការទ្រទ្រង់ ដូចជាកម្មវិធីកម្ចីសិស្សសម្រាប់ជំនាញទេសចរណ៍ និងការផ្តល់អាហារូបករណ៍។

ជាមួយគ្នានោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានស្នើឯកអគ្គរដ្ឋទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ (AFD) ផ្តល់កិច្ចសហការ និងសម្របសម្រួលឱ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បារាំង ធ្វើជាដៃគូជាមួយសាលាជាតិវិជ្ជាជីវៈទេសចរណ៍របស់កម្ពុជាដើម្បីបន្តគាំទសាលាជាតិក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តី និងគ្រូបង្រៀនផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ្សាក់ ប៉ឺឡេ ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងការដាក់ចេញ និងអនុវត្តបានប្រកបដោយប្រសិទ្ធភាពនូវផែនទីចង្អុលផ្លូវសម្រាប់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវិដ-១៩ ទាន់ពេលវេលា។

លោកក៏បានសំដែងសេចក្តីសោមន្សរីករាយ និងសំដែងការអបអរសាទរចំពោះការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំងពីរដែលនិងចូលរួមចំណែកក្នុងការពង្រឹងគុណភាព និងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។

បើតាមឯកឧត្ដម ថោង ខុន គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ ប្រើប្រាស់ទំហំវិនិយោគដំបូងរបស់រាជរដ្ឋាភិបាលសរុបប្រមាណ ២៦,៥ លានដុល្លាអាមេរិក ក្នុងនោះតម្លៃដីនៅភ្នំពេញទំហំ ៤,០០០ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ១០លានដុល្លា និងតម្លៃដីនៅខេត្តព្រះសីហនុទំហំ ១,៧៧៥ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ៤,៥ លានដុល្លា បូកបញ្ចូលនឹងកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ១២លានដុល្លារ សម្រាប់ការសាងសង់ បំពាក់សម្ភារ ទីប្រឹក្សា និងចំណាយផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោង។

សំណង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះគ្រោងសាងសង់កម្ពស់ ៤ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៧៣២៦ម៉ែត្រការ៉េ លើផ្ទៃដីចំនួន ៤០០០ម៉ែត្រការ៉េ គ្រោងចំណាយថវិកា ៣ ៤៥១ ៩៧២.១១ដុល្លារ និងនៅខេត្តព្រះសីហនុគ្រោងសាងសង់កម្ពស់៤ជាន់ដូចគ្នាមានផ្ទៃក្រឡាសំណង់សរុប ៦៧១៣ម៉ែត្រការ៉េលើទីតាំងមន្ទីរទេសចរណ៍ខេត្តបច្ចុប្បន្ន គ្រោងចំណាយថវិកា ៣ ០៨៨ ១៨៣.១៧ ដុល្លារ។

ស្ថាបត្យកម្មសំណង់អគារសាលាទាំងពីរត្រូវបានរចនាឡើងយ៉ាងល្អប្រសើរស្របតាមលក្ខណៈស្តង់ដា និងដោយផ្អែកតាមប្លង់ដែលបានកំណត់រួមមាន៖

ទីតាំងទី១៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ៖ សំណង់មាន ០២អាគារ ខាងមុខមានកំពស់២ជាន់ ខាងក្រោយកំពស់៤ជាន់ ក្នុងនោះរួមមានបន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

ទីតាំងទី២៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ៖ សំណង់អគារមានចំនួន ០១ ផ្នែកខាងមុខមានកម្ពស់ ១ជាន់ និងខាងក្រោយមាន ៤ជាន់ ក្នុងនោះរួមមានការិយាល័យមន្ទីរទេសចរណ៍ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូសម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន បន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត និងប្រព័ន្ធការពារហានិភ័យជាដើម។

ឯកឧត្ដម ថោង ខុន បានបន្ថែមថា បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ និងចំនួន ២០០នាក់នៅខេត្តព្រះសីហនុ។

សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១)ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ និង (៤)ផ្នែកសេវាកម្មទេសចរណ៍ និងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង