ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលទាំង១៤ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។