ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម លោកប្រធានការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹក ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំB1 VIP សាលាខេត្តបាត់ដំបង ៕