ឯកឧត្តម កែប ជុតិមា និង ឯកឧត្តម ឡូយ សុផាត ជួបពិភាក្សាការងារជាមួយ ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខ ជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ
ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា និង ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ទោបណ្ឌិត វង្សស័ក ផាន់ថាវង្ស ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាប្រជាមានិតប្រជាធិបតេយ្យឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងកិច្ចជំនួបពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ផងដែរ ៕