លោក ចាន់ រតនា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២
ភ្នំពេញ៖ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ តាមរយៈប្រព័ន្ធវីដេអូ ZOOM ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាង មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត៕