**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

សម្តេច ហេង សំរិន អញ្ជើញលៀងសាយភោជន៍ ជូនឯកឧត្តម សាយសំភូន ភូមវិហាន និងគណៈប្រតិភូដែលបានអញ្ជើញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា

 

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំលៀងសាយភោជន៍ ជូនឯកឧត្តម សាយសំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវនៅកម្ពុជានាឱកាសនេះថា មិនត្រឹមផ្តល់នូវកិត្តិយស បង្ហាញនូវការគាំទ្រ និងការរួមវិភាគទានដ៏មានតម្លៃដល់ភាពជោគជ័យ នៃមហាសន្និបាត អាយប៉ាលើកទី៤៣ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានស្រាប់ ជាពិសេសរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែប្រសើរ និងស៊ីជម្រៅថែមមួយកម្រិតទៀត។

សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាបងប្អូនកម្ពុជាឡាវ ដែលមានតំាងពីយូរណាស់មកហើយនោះ ទោះបីនៅក្នុងកាលៈទេសៈនៃការរាលត្បាតជំងឺកូវីដ-១៩ នាពេលកន្លងមយ៉ាងក្តី ក៍ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទំាងពីរតែងតែរកមធ្យោបាយដើម្បីជួបប្រាស្រ័យទាក់ទងគ្នា ដូចជាការជួបគ្នាតាមអនឡាញ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិជាមួយគ្នាជាប់ជាប្រចាំ។

សម្តេចអគ្គមហាពញាចក្រី បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បក្ស និងប្រជាជន បានឆ្លុះបញ្ចាំងនូវអត្ថន័យដ៏ជ្រាលជ្រៅ នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់នូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ក្នុងពិធីលៀងសាយភោជន៍នាឱកាសនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម សាយសំភូន ភូមវិហាន សូមប្រសិទ្ធពរ ឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ ស្ថិតស្ថេរ គង់វង្ស ជាអមតៈ៕

អត្ថបទដែលជាប់ទាក់ទង