**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

រាជរដ្ឋាភិបាល កំពុងរៀបចំបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងរៀបចំបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

ការឲ្យដឹងរបស់សម្ដេច ស ខេង បែបនេះនៅក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កាលពីព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំ។

សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។

ជាមួយគ្នានេះសម្តេចក្រឡាហោម បានរំលឹកផងដែរថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ធ្លាប់ត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ ដែលបានកែសម្រួលខ្លឹមសារមួយចំនួន ប៉ុន្តែការយកទៅអនុវត្តជាក់ស្តែង គឺនៅតែមានបញ្ហាប្រឈមនៅឡើយ និងដោយសារបច្ចុប្បន្នប្រទេសកម្ពុជាបាននឹងកំពុងកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលកំពុងដាក់ឱ្យប្រើប្រាស់ និងកំពុងស្ថាបនា ដូច្នេះគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ត្រូវធ្វើវិសោធនកម្មច្បាប់នេះម្តងទៀតដើម្បីឱ្យសមស្របតាមការអនុវត្តជាក់ស្តែង ប៉ុន្តែតាមការពិនិត្យពិភាក្សាគឺត្រូវធ្វើវិសោធនកម្មចំនួន ៤៧មាត្រា លើ៩០មាត្រា ដោយគិតឃើញថាមាត្រាដែលត្រូវធ្វើវិសោធនកម្មស្ទើតែទាំងស្រុងនៃមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទើបគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក សម្រេចរៀបចំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីតែម្តង។

ទន្ទឹមនេះដែរ លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឃនភាពនៃដំណើរការសិក្សារៀបចំតាក់តែងសេចក្តីព្រាងច្បាប់ជូនអង្គប្រជុំថា មូលហេតុដែលទាមទារឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះឡើង គឺយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបន្តកើនឡើងនាពេលបច្ចុប្បន្ននេះ បណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងរបួលមានចំនួនច្រើន ដែលបង្កឡើងដោយសារកត្តាចម្បងៗដូចជា៖ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វ ការបើកបរមិនប្រកាន់ស្តាំ ការជែង ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ជាដើម។

លោកបញ្ជា់ថា យោងលើភាពចាំបាច់ខាងលើ ជាមូលហេតុ ចាំបាច់ត្រូវមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ដោយរួមមានបន្ថែម និងកំណត់នូវប្រភេទនៃបទល្មើសចរាចរណ៍ផ្លូវគោកបានច្បាស់លាស់ និងការអនុវត្តច្បាប់បានល្អប្រសើរជាង និងស្របតាមការប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ដែលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងក្រុមការងារក្រុមការងារសិក្សា និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលបានខិតខំប្រែងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការគ្នាធ្វើការសិក្សារៀបចំ និងកែសម្រួលនូវឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ពេលចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការមានភាពគ្រប់ជ្រុងជ្រោយល្អប្រសើរស្របតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន៕

 

អត្ថបទដែលជាប់ទាក់ទង