សម្តេច សាយ ឈុំ អនុប្រធានគណបក្ស អញ្ជើញសំណេះសំណាល និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការថ្មី គណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសំណេះសំណាល និងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មី គណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ។