សត្វកែះញីមួយក្បាលដែលរបួសនិងរលូតកូនមានសុខភាពល្អប្រសើរបន្តិចហើយ អាចស៊ីអាហារបានខ្លះ ប៉ុន្តែមិនទាន់អាចដើរបាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វកែះញីមួយក្បាលដែលរបួសនិងរលូតកូនមានសុខភាពល្អប្រសើរបន្តិចហើយ អាចស៊ីអាហារបានខ្លះ ប៉ុន្តែមិនទាន់អាចដើរបាននៅឡើយដោយសារតែជើងឆ្វេងមុខរបស់ខ្លួននៅភ្លាត់ឆ្អឹងនៅឡើយ និងដោយសារតែការគ្រាំគ្រាពេលធ្លាក់ពីជ្រលងភ្នំ។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ក្រុមអ្នកជំនាញ បានជួយឱ្យសត្បកែះញីនេះបានឈរ និងធ្វើចលនាជើង ព្រមទាំងព្យួរសេរ៉ូម និងផ្តល់ចំណីផ្លែឈើបន្ថែមដើម្បីបន្ស៊ាំឱ្យអាចដើរបាន និងមានសុខភាពរឹងមាំ៕