គណ:ប្រតិភូសភាកម្ពុជា អញ្ជេីញទៅចូលរួមកិច្ចប្រជុំមហាសន្និបាត APF តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី១០ នៅទីក្រុងដាណាង ប្រទេសវៀតណាម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា និងលោកជំទាវ រួមជាមួយ ឯកឧត្តម យឹម លាត សមាជិកគណ:កម្មការសេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តម ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ និងជាលេខាធិការរដ្ឋបាលក្រុមសភាជាតិកម្ពុជា APF និងលោកស្រី ឌិត សុវត្ថារី អនុប្រធានការិយាល័យហ្វ្រង់កូហ្វូនី បានអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាត APF តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដាណាង ប្រទេសវៀតណាម។