ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបិទមហាសន្និបាតរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ស.ស.យ.ក. រយៈពេល២ថ្ងៃ ត្រូវបានរៀបចំឡើងមានគោលបំណងចំនួន៤យ៉ាង៖
១/ បូកសរុបសកម្មភាព នៅសមិទ្ធផលការងារមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
២/ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ នៅបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.
៣/ បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល
៤/ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ [យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨] ។
ក្នុងមហាសន្និបាតវិសាមញ្ញសហភាពសហព័ន្ធយុវជនកម្ពុជានេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ បានបោះឆ្នោតជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស
ក្នុងការបោះឆ្នោតនោះ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសតាំង លោក ទៀ សីហា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិកគណៈអចិន្ដ្រៃយ៍បន្ថែមចំនួន០៩រូប ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលថ្មី ចំនួន២០៣រូបបន្ថែមទៀតផងដែរ៕