អាជ្ញាធរម៉ិកស៊ិក ស្វែងរកជនជាតិអាមេរិក២នាក់ ដែលបាត់ខ្លួននៅឈូងសមុទ្រកាលីហ្វ័រញ៉ា
មុិកសុិក÷អាជ្ញាធរម៉ិកស៊ិកកំពុងស្វែងរកជនជាតិអាមេរិកពីរនាក់ដែលបានបាត់ខ្លួនបន្ទាប់ពីការធ្វើដំណើរតាមទូកកាយ៉ាក់នៅឆ្នេរសមុទ្រ Puerto Peñasco ក្នុងឈូងសមុទ្រកាលីហ្វ័រញ៉ា អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍។
គេមិនដឹងច្បាស់ថា តើគូស្នេហ៍មួយគូនេះបាត់ខ្លួននៅពេលណានោះទេ ។
អ្នកសម្របសម្រួលរដ្ឋសម្រាប់ទីភ្នាក់ងារការពារស៊ីវិលនៃរដ្ឋម៉ិកស៊ិក Sonora បានអោយដឹងនៅលើ Twitter ថា “ការស្វែងរកនឹងត្រូវបានពង្រឹងជាមួយនឹងជើងហោះហើរឈ្លបយកការណ៍ពីកងទ័ពជើងទឹក និងតាមផ្លូវគោកពីលេខាធិការសន្តិសុខសាធារណៈ និងអាជ្ញាធរក្រុង Puerto Peñasco” ។
Puerto Peñasco ដែលត្រូវបានគេស្គាល់ថា Rocky Point គឺជាទីក្រុងនេសាទ និងរមណីយដ្ឋានមួយនៅឈូងសមុទ្រ California ភាគខាងត្បូងនៃរដ្ឋ Arizona ។