**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

បទវិភាគ៖ទំនាក់ទំនងរវាងចិននិងគុយបាបានក្លាយជាគំរូនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយមនិងជួយយកអាសាគ្នាទៅវិញទៅមកដោយស្មោះត្រង់រវាងប្រទេសកំពុងអភិវឌ្ឍន៍

 


កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាប្រធានរដ្ឋគុយបាដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តបង្កើនការណែនាំខាងនយោបាយចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរ ហើយបន្តធ្វើឱ្យទំនាក់ទំនងដ៏មេត្រីភាពនិងវិសេសវិសាលរវាងចិននិងគុយបាមានភាពកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី ។
សូមបញ្ជាក់ថា សហគមន៍រួមវាសនារវាងចិននិងគុយបាគឺជាសហគមន៍រួមវាសនាដំបូងគេបង្អស់ដែលប្រទេសចិនបានបង្កើតជាមួយប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនដែលបានចង្អុលបង្ហាញនូវទិសដៅសម្រាប់អភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មី ។ ប្រទេសគុយបាគឺជាប្រទេសដំបូងគេបង្អស់នៅអឌ្ឍគោលខាងលិចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ។ លោក Miguel Díaz-Canel Bermúdez គឺជាប្រមុខរដ្ឋនៃប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនដំបូងគេបង្អស់ដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ទំនាក់ទំនងរវាងចិននិងគុយបាបានក្លាយជាគំរូនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយមនិងជួយយកអាសាគ្នាទៅវិញទៅមកដោយស្មោះត្រង់រវាងប្រទេសកំពុងអភិវឌ្ឍន៍ ។
បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែរីករាលដាលសាចុះសាឡើង សម្ពាធដែលសេដ្ឋកិច្ចមានសភាពធ្លាក់ចុះបានកើនឡើង ហើយពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ។ ដោយសារគុយបារងការដាក់ទណ្ឌកម្មដោយឯកតោភាគីពីអាមេរិកក្នុងរយៈពេលជាយូរ បានជាការអភិវឌ្ឍរបស់ខ្លួនកំពុងប្រឈមនឹងបញ្ហាជាច្រើន ។ ថ្លែងក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា គណបក្សទាំងពីរចិននិងគុយបាគួរតែរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតដិត បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាកសាងឱ្យបានល្អនូវសង្គមនិយមដែលសមស្របនឹងសភាពការណ៍ជាតិរៀងៗខ្លួន ។ ជាការឆ្លើយតប លោក Miguel Díaz-Canel Bermúdez បានលើកឡើងថា គុយបានឹងចាត់ទុកប្រទេសចិនជាគំរូ ដើម្បីប្រឈមមុខដោយផ្ទាល់នូវការសាកល្បងនិងសម្រេចបាននូវគោលដៅនៃការកសាងសង្គមនិយម ។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ភាគីទាំងពីរនឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅនិងពួតដៃគ្នាកសាងសង្គមនិយមទំនើប ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី១របស់គុយបា ហើយគុយបាគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិនក្នុងតំបន់ការ៉ាប៊ីន ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងគុយបាបានកើនឡើង ៧,២ ភាគរយ ហើយក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងតទៅទៀត ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលគុយបានៅប្រទេសចិនលើកនេះក៏បានត្រួសត្រាយចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងដើរតួនាទីកាន់តែធំក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីនផងដែរ ។ បច្ចុប្បន្ននេះ មានប្រទេសអាមេរិកឡាទីនចំនួន ២១ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពី”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិន ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីនបានឈានដល់ ៤៥០ ពាន់លានដុល្លារអាមេរិកជាលើកដំបូងដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ អ្នកវិភាគបានចង្អុលបង្ហាញថា ការរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងគុយបានឹងដើរតួនាទីជាគំរូនៅអាមេរិកឡាទីននិងការ៉ាប៊ីន ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងអាមេរិកឡាទីនទទួលបានការអភិវឌ្ឍដែលមានភាពកាន់តែល្អប្រសើរក្នុងយុគសម័យថ្មី ។
នៅអាមេរិកឡាទីនមានសុភាសិតមួយឃ្លាដែលថា “មិត្តភក្តិពិតប្រាកដអាចធ្វើឱ្យមនុស្សនៅម្ខាងទៀតនៃពិភពលោករំភើបចិត្ត” ។ សំដៅទៅរកអនាគត ចិននិងគុយបានឹងបន្តធ្វើជាអ្នករួមដំណើរក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍សង្គមនិយម ដៃគូល្អសម្រាប់ការអភិវឌ្ឍរួមនិងជាយុទ្ធមិត្តល្អសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ដល់ប្រជាជនរបស់ភាគីទាំងពីរឱ្យបានកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង