ឯកឧត្តម ឈាង វុន ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតជាមួយ សម្តេច សាយ ឈុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន
ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើការអនុម័តទទួលយកសំណើសុំអនុម័តសេចក្តីស្នើវិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើសេចក្តីស្នើច្បាប់ទាំងបី រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន ២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ និង៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ៕