អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងរៀបចំទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ង៉ែត ចាន់ថុន តំណាងសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យទីតាំងរៀបចំទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅជើងភ្នំពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។