**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កូនដើមកោងកាង ៣០០០ដើម ត្រូវបានដាំ ក្នុងទិវាអនាម័យបរិស្ថានជាតិ ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ កូនដើមកោងកាងចំនួន ៣០០០ដើមត្រូវបានដាំនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប គូសបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ។

ទិវាអនាម័យបរិស្ថានប្រារព្ធនៅខេត្តកែបប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត កែប មន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីនៃមន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និងប្រជាសហគមន៍សរុបជាង ២០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារ ព្រៃកោងកាងឡើងវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ ដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ។ ជាមួយនោះដើមកោងកាង មិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះ ប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ ខណៈដែលព្រៃកោងកាង ផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

គួរញ្ជាក់ថា ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែបក្រោមការគាំទ្រពីគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា និងគម្រោង «ការកសាងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធទីក្រុងតាមរយៈការបន្ស៊ាំ ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(Urban EBA Asia)» និងគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច នៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ហៅកាត់ថា CCA4CS បានរៀបចំទិវាអនាម័យបរិស្ថាននៅតំបន់ សហគមន៍នេសាទភូមិថ្មី ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ដើម្បីជាការរួមចំណែកក្នុងការបណ្ដុះផ្នត់គំនិតនិងឥរិយាបថរបស់ប្រជាជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំង និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ បន្ថែមពីនេះ ក៏ជាវេទិកាលើកកម្ពស់ការអប់រំផ្សព្វ ផ្សាយ និងជំរុញចលនាមហាជន ក្នុងការធ្វើអនាម័យបរិស្ថាន ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការដាំដើមឈើនៅតាមភូមិ ឃុំ-សង្កាត់ ទីប្រជុំជន និងដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពស្រស់បំព្រង និងការលើកកម្ពស់ដល់វិស័យទេសចរណ៍ជាតិ-អន្តរជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមសម្អាតអនាម័យ បរិស្ថានជាពិសេសការគ្រប់គ្រងសំណល់រឹងសំរាម សំណល់ប្លាស្ទិកដើម្បីទប់ស្កាត់ការបំពុលសមុទ្រ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រដល់រដ្ឋបាលខេត្តកែបក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្ស ធនធានធម្មជាតិ។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងបោសសម្អាតអនាម័យបរិស្ថានដើម្បីខេត្តកែបស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរកាន់តែ ច្រើនថែមទៀត។

ឯកឧត្តមបានថ្លែងថា ខេត្តកែបបានទទួលភ្ញៀវទេសចរយ៉ាងច្រើនក្នុងមួយថ្ងៃៗ ដែល ចាំបាច់យើងត្រូវយកចិត្តទុកដាក់លើការសម្អាតអនាម័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញពលរដ្ឋចូលរួមដាំដើមឈើក្រោមទិសស្លោកពលរដ្ឋម្នាក់ ដើមឈើមួយដើម ដើម្បីភាពបៃតងរបស់ខេត្តកែប។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាបញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហា សកលដែលប្រទេសនីមួយៗបានរួមគ្នាដោះស្រាយ។ ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្នបញ្ហាប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងជាដើម។ សម្រាប់នៅកម្ពុជាយើងវិញ គឺមានសំរាមជាង ១០.០០០ តោន ត្រូវបានចោលក្នុងមួយថ្ងៃៗ ដែលស្មើនឹងជាង៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន៦០ភាគរយ, ប្លាស្ទិក២០ភាគរយ និង សំរាមទូទៅផ្សេងៗទៀត។ ចំពោះដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ គឺអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ តួយ៉ាង ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់។

ឯកឧត្តមបានលើកឡើងថា តាមរយៈគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា យើងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើន ដូចជា ការគាំទ្រ និងជម្រុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារប្រើជំនួសប្លាស្ទិក, ការបញ្រ្ជៀបការយល់ដឹងរបស់ប្រជាជន និងវិស័យឯកជនអំពីបញ្ហាប្លាស្ទិក និងដំណោះស្រាយ ជាពិសេស ការចូលរួមក្នុងដំណើរការរៀបចំជាគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និងបទប្បញ្ញត្តិគន្លឹះផ្សេងៗ ជាក់ស្ដែង វិធានការគោលនយោបាយស្ដីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុម័តឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។

បើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ខេត្តកែប គឺស្ថិតក្នុងចំណោមរាជធានី-ខេត្តចំនួន៦ ដែលគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា បានធ្វើការអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួន។ ក្នុងមូលដ្ឋានខេត្តកែបនេះ គម្រោងបានផ្ដល់ជូននូវធុងទឹកចម្រោះដល់សាលារៀនចំនួន៥, ធុងទឹកក្ដៅទឹកត្រជាក់, ធុងសំរាម និងផ្ទាំងអប់រំប្លាស្ទិកជាដើម ៕

អត្ថបទដែលជាប់ទាក់ទង