កម្លាំងកងពលតូចថ្មើរជើងលេខ ៤២ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានចាត់តាំង ឧត្តមសេនីយ៍ត្រី ប៉ុល ថេន មេបញ្ជាការរងកងពល ឲ្យដឹកនាំកម្លាំងកងអនុសេនាធំបញ្ជូនសារ កងអនុសេនាធំសើបការណ៍ និង កងអនុសេនាតូចទាំងពីរចំណុះកងពល ចុះជួយច្រូតស្រូវ ជូនគ្រួសារលោកស្រី មុំ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងរដូវប្រមូលផល ។
ដោយឃើញពីផលលំបាករបស់ ប្រជាពលរដ្ឋ ក្នុងរដូវច្រូតកាត់ លោកមេបញ្ជាការ បានបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី ដឹកនាំកម្លាំងក្រោមឱវាទចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់វេលា ។
លោកមេបញ្ជាការ បានបញ្ជាក់ដល់គ្រប់បណ្តាកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ ៤២ ថាការងារចុះជួយប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចចាំបាច់របស់យើងទាំងអស់គ្នាជាកងទ័ព ៕