បណ្ឌិត ហ៊ុន ម៉ាណែត ទទួលឯកសារមួយទៀត ពីមិត្តតាមបណ្តាញសង្គម Facebook ដែលអាចបង្អួតកូនៗ និងទុកបង្អួតចៅៗ នៅថ្ងៃអនាគត
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
ទើបបានទទួលឯកសារមួយទៀត ពីមិត្តតាមបណ្តាញសង្គម Facebook ដែលអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់ឯកឧត្ដមបាន នៅថ្ងៃអនាគត ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ឯកសារមួយនេះ គឺសេចក្តីសម្រេចរបស់ក្រសួងអប់រំ ស្តីពីការទទួលស្គាល់សិស្ស និងក្រុមសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា ១៩៩២ – ១៩៩៣ ដែលពេលនោះឯកឧត្ដម បានទទួលចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា ។
ឯកឧត្ដមបណ្ឌិត បន្តថា ឯកសារនេះក៏បានបង្ហាញពីប្រាក់ខែដំបូង បង្អស់នៅក្នុងជីវិតរបស់ឯកឧត្ដម (ចំនួន៥០០រៀល ក្នុងមួយខែ) ដែលជាប្រាក់រង្វាន់សម្រាប់ សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណដល់លោក Norak Renon ដែលបានផ្ញើរឯកសារនេះ ឲ្យតាមបណ្តាញសង្គម Facebook ឆ្លើយតបតាមសំណូមពររបស់ឯកឧត្ដម កាលពីពីរថ្ងៃមុន ៕