អាជ្ញាធរជាតិអប្សរា ទទួលជួបសម្តែងការគួរសមជាមួយប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយកស្តីទីនៃអាជ្ញាធរជាតិអប្សរា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER ប្រធានថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងស្ថាប័នទាំងពីរ នាពេលខាងមុខ។
ជំនួបខាងលើនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា៕