ឯកឧត្តម ឈាង ឡាក់ អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នារសៀលថ្ងៃចន្ទ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដេីម្បីធ្វេីការពិនិត្យ និងអនុម័តលើសេចក្តីព្រាង ស្តីពីការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុី សួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយក រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសេដកិច្ច និងហិរញ្ញវត្ថុខេត្ត នាយកទីចាត់ការ អង្គភាពពាក់ព័ន្ធ ចំណុះសាលាខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត៕