គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «សេចក្តីណែនាំអំពីវិធានស្តីពី មជ្ឈត្តការ របស់ ម.ជ.ម ឆ្នាំ២០២១»
ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី «សេចក្តីណែនាំ អំពីវិធានស្តីពីមជ្ឈត្តការរបស់ ម.ជ.ម ឆ្នាំ២០២១» ស្របតាមអនុស្សារណៈនៃ ការយោគ យល់ រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ ផ្នែក ពាណិជ្ជកម្ម។
សិក្ខាសាលានេះបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួម ជាវាគ្មិនកិត្តិយស ពីលោកមជ្ឈត្តករ សាន គីរី ជាប្រធានមជ្ឈមណ្ឌល ជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងសិក្ខាកាម ចូលរួមដោយផ្ទាល់សរុបចំនួន ៤០នាក់៕