**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃ អង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២។

ដោយក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ កងកម្លាំងប្រដាប់អាវុធ បន្តធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នានា ដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឱ្យបាត់បង់ធនធានដែលមាននៅក្នុងបឹងបួរ ស្ទឹង ឬទន្លេ ក្នុងនោះដែរត្រូវតែបន្តធ្វើការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់នានា ដោយត្រូវធ្វើការចុះបង្រ្កាបដូចភ្លៀងរលឹម មិនលែងដៃឡើយ ព្រោះបើសិនយើងធ្វើការបង្រ្កាបម្ដងហើយរួចឈប់ បទល្មើសល្បែងស៊ីសងខុសច្បាប់នៅតែបន្តកើតមានដដែល។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ មេឃុំ ចៅសង្កាត់ទាំងអស់ សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការចុះសម្ភាសន៍ និងស្វែងរកជនងាយរងគ្រោះបំផុត ដើម្បីធ្វើការផ្ដល់ជូនជាប័ណ្ណសមធម៌ជូនគាត់ដែលអាចចទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រចាំខែផងដែរ ហើយបន្តធ្វើការទប់ស្កាត់ការដឹកអីវ៉ាន់សំពីងសំពោងនៅតាមដងផ្លូវសាធារណៈ ដែលបង្កឱ្យមានគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុផង និងធ្វើឱ្យខូចផ្លូវថ្នល់ផងដែរ ដោយសារការដឹកទំនិញលើសចំណុះបែបនេះ និងត្រូវបន្តធ្វើការរៀបចំអនាម័យបរិស្ថាននៅតាមសាធារណៈ ដោយត្រូវធ្វើការស្វែងរកទីធ្លាទំនេរសម្រាប់រៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ នៅតាមស្រុកទាំង១៤រៀងៗខ្លួន និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីអនាម័យបរិស្ថាន អំពីរបៀបទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំពិពរណ៌ម្ហូបអាហារ និងក្នុងគោលបំណងដើម្បីដាក់តាំងបង្ហាញពីស្នាដៃម្ហូបអាហារដែលជាស្នាដៃកូនខ្មែរផង និងបង្ហាញអំពីម្ហូបអាហារប្រចាំខេត្តបាត់ដំបងជូនសាធារណជនឱ្យបានស្គាល់ បានភ្លក់អំពីមុខម្ហូបសំខាន់ៗដែលមាននៅក្នុងខេត្តបាត់ដំបង ក៏ដូចជាធ្វើការផ្សព្វផ្សាយអំពីមុខម្ហូបនៅខេត្តបាត់ដំបងដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកំសាន្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង