ឯកឧត្តម ម៉ុម ជឹមហ៊ុយ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ចូលរួមបទអន្តរាគមន៍ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី៩ នីតិកាលទី៤ នាពេលខាងមុខ តាមរបៀវារៈដូចខាងក្រោម ៖
I.ស្តាប់បទបង្ហាញរបស់ក្រុមការងារអគ្គនាយកដ្ឋានស្រាវជ្រាវ
II.ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ៖
១-ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
២-ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
៣-ស្តីពីការអនុម័តយល់ព្រមលើ ៖
១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន
២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
III.បញ្ហាផ្សេងៗ៕