លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី ២៩ ខែវិច្ឆិកា រកឃើញយានយន្តល្មើស ចំនួន២៥៤គ្រឿង
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៥៦៥គ្រឿង ក្នុងនោះ រថយន្តធំ ១៥គ្រឿង រថយន្តតូច ៥២០គ្រឿង និងម៉ូតូចំនួន ២.០៣០គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២៥៤គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៥គ្រឿង និងម៉ូតូចំនួន ២១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៩ថ្ងៃ(ថ្ងៃទី០១-២៩ ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៥១.២៣០គ្រឿង រថយន្តធំ ២៩៤គ្រឿង រថយន្តតូច ៦.៥៨៩គ្រឿង និងម៉ូតូ ៤៤.៣៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.៩០៣គ្រឿង រថយន្តធំ ១០៥គ្រឿង រថយន្តតូច ៦១២គ្រឿង និងម៉ូតូ ៤.១៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៩ថ្ងៃ នៃខែវិច្ឆិកានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕