**លោកប្រធានរដ្ឋចិន Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារជួយសង្គ្រោះគ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Hainan និងខេត្ត Guangdong ជាដើម**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក

អណ្តើកហ្លូងញីមួយក្បាល របួសធ្ងន់ត្រង់ស្នូកខ្នងផ្នែកខាងឆ្វេង ធ្លាយពីលើដល់ក្រោម

 

ភ្នំពេញ៖ កាលពីសប្តាហ៍កន្លងទៅ អ្នកនេសាទដែលរស់នៅតាម ប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាល រងរបួសធ្ងន់ត្រង់ស្នូកខាងលើ កំពុងហែលនៅក្នុងប្រឡាយទឹករាក់ ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល ។
ក្រោយពីបានស្គាល់ថា អណ្តើកនោះជាប្រភេទអណ្តើកហ្លួងដែលត្រូវការពារ អ្នកនេសាទនោះបានយកមក ប្រគល់ជូនក្រុមការងារអង្គការ WCS ប្រចាំស្រុកស្រែអំបិលដើម្បីពិនិត្យព្យាបាល។ អណ្តើកនោះទម្ងន់១៤,៩គីឡូក្រាម បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេងធ្លាយពីលើដល់ក្រោម ទំនងជាត្រូវរបួសដោយសារស្លាបចក្ររបស់សាឡង់ ឬកប៉ាល់ដឹកខ្សាច់ ឬទំនិញធំៗ ដែលចរាចរតាមផ្លូវទឹកផ្នែកខាងក្រោមនៃប្រព័ន្ធព្រែកស្រែអំបិលជាប់នឹងឆកសមុទ្រនៃស្រុកស្រែអំបិល។

យោងតាមការពិនិត្យមើលស្នាមរបួស អណ្ដើកហ្លួងនោះ ទំនងជាបានរងគ្រោះថ្នាក់អស់រយៈពេលជាងមួយខែហើយ ព្រោះមុខរបួសបានជាសះស្បើយស្ទើរតែទាំងស្រុងទៅហើយ លើកលែងតែស្នូកទេដែលមិនទាន់តជាប់គ្នាវិញបាន។

យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប (Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកនោះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមគម្រោងអភិរក្សអណ្តើកហ្លួង ដែលអនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។

ដោយពិនិត្យឃើញស្នាមរបួសមានសភាពធ្ងន់ធ្ងរ ក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងឆ្លងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបញ្ជូនអណ្ដើកនេះ ទៅកាន់មជ្ឈមណ្ឌល ACCB នៅក្នុងខេត្តសៀមរាប ដើម្បីពិនិត្យនិងព្យាបាល។ ទោះបីជាអណ្តើកនោះបានរងរបួសធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែមុខរបួសហាក់ដូចជាបានជាសះស្បើយស្ទើរតែទាំងស្រុងហើយ។

តែទោះជាយ៉ាងនេះក្តី អណ្តើកនោះត្រូវការរយៈពេលយូរដើម្បីព្យាបាលរបួសនៅមជ្ឈមណ្ឌល ACCB ឱ្យជាសះស្បើយទាំងស្រុងដូចសភាពដើមវិញ។ យោងតាមលទ្ធផលនៃការថតកាំរស្មីអិច (X-Rays) ពុំមានសញ្ញាណអ្វីមួយដែលត្រូវព្រួយបារម្ភបន្ថែមទេ។

អណ្តើកហ្លួងត្រូវបានចាត់ទុកជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ អណ្តើកហ្លួងក៏ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទដែលអង្គការសាយតេស និងច្បាប់ជលផលនៃព្រះរាជាណាចក្រកម្ពុជា ហាមដាច់ខាតមិនឱ្យចាប់ លក់ ដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង