ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនខ្មែរ ថៃ ម្ចាស់អាជីវកម្មទិញ លក់ដំឡូង(ស្តង់ដំឡូង) ស្វាយ និងដំណាំកសិផលផ្សេងៗ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន
ខ្មែរ ថៃ ម្ចាស់អាជីវកម្មទិញ លក់ដំឡូង(ស្តង់ដំឡូង) ស្វាយ និងដំណាំកសិផលផ្សេងៗ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់អាជីវកម្មទិញ-លក់ និងម្ចាស់កសិផលបានចូលរួមផងដែរ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត៕