ក្រសួងធនធានទឹក៖ ការព្យាករណ៍កម្ពស់ទឹកសម្រាប់រដូវវស្សាឆ្នាំ២០២២នេះ នឹងផ្អាកចាប់ពីថ្ងៃទី១ ខែធ្នូ តទៅ ដោយស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បានបន្តស្រកជាបណ្តើរៗ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការព្យាករណ៍កម្ពស់ទឹកសម្រាប់រដូវវស្សាឆ្នាំ២០២២នេះ នឹងផ្អាកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដោយស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បានបន្តស្រកជាបណ្តើរៗ ពុំមានឡើងទៀតទេ ។
ក្រសួងបន្ថែមថា យេីងនៅតែបន្តតាមដានស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជាប្រចាំ ក្នុងករណីមានហេតុការណ៍អ្វីមួយកើតឡើងខុសប្រក្រតី ក្រសួងនឹងជូនដំណឹងដើម្បីជូនជ្រាបបន្ថែមទៀត៕