ឯកឧត្ដម វ៉ា ថន អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការស្នើសុំទីតាំងដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន
ភ្នំពេញ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការស្នើសុំទីតាំងដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ជាដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដី និងខ្វះខាតដី ក្នុងឃុំកំពង់ចាម និងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈប្រព័ន្ធអនឡាញ ZOOM MEETING ៕