ស្ត្រីម្នាក់មានជំងឺថ្លើមធ្ងន់ធ្ងរ បានធូរស្រាលត្រលប់ទៅផ្ទះវិញ ក្រោមការតាមដាន និងព្យាបាលរបស់ក្រុមគ្រូពេទ្យ TYDA
ភ្នំពេញ៖ អ្នកជំងឺឈ្មោះ អៀង អូន ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ មានជំងឺថ្លើមធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកសម្រាក និងពិនិត្យតាមដាននៅផ្នែក ជំងឺថ្លើម ក្រពះ ពោះវៀន នៃ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ។
ក្រោមការតាមដាន និងព្យាបាលរបស់ក្រុមគ្រូពេទ្យ TYDA នៃមន្ទីរពេទ្យ គាត់មានអការៈធូរស្រាល បានត្រលប់ទៅផ្ទះវិញហើយ និងត្រូវបន្តការតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យឯកទេសបន្តទៅទៀត ក្រោមការយកចិត្តទុកដាក់ និងការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី ប្រធាន និង អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។
សូមបញ្ជាក់ដែរថា បងមកតាមរយះបេសកកម្ម TYDA ដែលស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ៕