ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អនុញ្ញាតឲ្យឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ៍ ៦កើត ខែមិគិសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យ ឯកឧត្តម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលខេត្ត ៕