អភិបាលខេត្តពោធិ៍សាត់៖ ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានន័យថា ជាការគាំទ្រការលើកកម្ពស់ជីវភាពគ្រួសារខ្លួនឯង
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានន័យថា ជាការគាំទ្រការលើកកម្ពស់ជីវភាពគ្រួសារខ្លួនឯង ។
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣០ វិច្ឆិកានេះ ឯកឧត្ដម ខូយ រីដា បានឲ្យដឹងថា បន្ទាប់ពីកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានរួចមក ខ្ញុំបាទបានបំពេញបេសកកម្មបន្តទៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិង ពិនិត្យមើលការស្តារពូជស្រូវឡើងវិញ ដែលសម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បំផុតនាពេលកន្លងមកនេះ។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ទឹកមុខស្នាមញញឹមរបស់ពួកគាត់ គឺបានធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត ក្នុងការបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល និងប្រជាជន៕