ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦ នឹងសម្ពោធ នាថ្ងៃទី៨ ធ្នូ
——————————
“ ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦ ”
ឆ្នាំ២០២២ នឹងសម្ពោធជាផ្លូវការ នាថ្ងៃទី៨ ធ្នូ ២០២២ ខាងមុខនេះ នារាជធានីភ្នំពេញ។
គួររម្លឹកថា រយៈពេល ៥ឆ្នាំ នាពេលកន្លងមក នៅតាមបណ្តា ២៥ខេត្ត ក្រុង ការបញ្ចាំង ភាពយន្ត ចិន-កម្ពុជាដ៏ឆ្នើម ជាង ១០០លើក ជូនទស្សនិកជន។
ចាប់ពី ខែធ្នូ ឆ្នាំ ២០២២ តទៅ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦ ”ឆ្នាំ២០២២ ដែលរៀបចំដោយ ស្ថានទូត ចិន ប្រចាំនៅកម្ពុជា ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ និង វិទ្យុមិត្តភាពកម្ពុជា-ចិន នៃ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន នឹង នាំ មក នូវ ស្នាដៃ ភាពយន្ត ដ៏ឆ្នើម ចំនួន បីរឿង រួមមាន រឿង “ដំណើរនៃប្រាក់” រឿង”ឆ្លងកាត់ទន្លេយ៉ាលូ” និង រឿង ”មួយគីឡូម៉ែត្រចុងក្រោយ” ជូន លោក អ្នក រីករាយ ទស្សនា ។
មិត្តភក្តិ ទាំងអស់ គ្នា ជាទីមេត្រី!
សូមស្វាគមន៍ មក កាន់ ពិភពភាពយន្ត របស់ ពួកយើង !
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)