**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសចិន**លោកប្រធានរដ្ឋចិន Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារជួយសង្គ្រោះគ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Hainan និងខេត្ត Guangdong ជាដើម**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន

ឯកឧត្តម​​ គន់​ គីម​ អញ្ជើញ​បញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ​ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម​ ទេសរដ្ឋមន្ត្រី អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ នៅថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បានអញ្ជើញជាអធិបតី​ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ​ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ​ ដែលមានទីតាំងភូមិពង្រ (ផ្លូវទៅឃុំចង្ហា ស្រុកអូរជ្រៅ​) ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ ដែលជាទីស្នាក់ការដំបូង​ នៅក្នុងរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហា​ សេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ព្រ​មទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន​ ចំនួន២០០នាក់។

មានមតិសំណេះសំណាល ឱកាសនោះឯកឧត្តម គន់​ គីម​ បានលើកឡើងថា​ ៖​ សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន​ គឺជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំពិសេសប្រមុខរដ្ឋាភិបាលកម្ពុជា​ តែងតែមានការយកចិត្តទុកដាក់ទំនុកបម្រុងឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន​ ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារប្រទេសជាតិមាតុភូមិ។ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ​ ក្រោមម្លប់នៃសន្តិភាព​ ប្រមុខរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានចាត់ទុកបងប្អូនអតីតយុទ្ធជន​ គឺជាវរៈជនដ៏អង់អាចអង់អាចក្លាហាន​ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនជូនជាតិ​ មាតុភូមិ​កម្ពុជា​។ ជាមួយគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន​ សម្តេចបានដាក់ចេញគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនដល់អតីតយុទ្ធជនដែលបាត់បង់សមត្ថភាព​ ពិការ​ ផ្តល់ជូននូវលំនៅឋាន​ ដីកសិកម្ម​ ដើម្បីបង្កបង្កើនផលចិញ្ចឹមគ្រួសារ។

ឯកឧត្តម​​ គន់​ គីម​ បានគូសបញ្ជាក់ទៀតថា​ ៖​ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ​ ជួយដល់បងប្អូនអតីតយុទ្ធជន​ បានធ្វើឱ្យជីវភាពរបស់អតីតយុទ្ធជនមានភាពល្អប្រសើរឡើង។

សូមបញ្ជាក់ថា​ ៖​ ទីតាំងស្នាក់ការមានផ្ទៃដី ចំនួន៤ហិកតា គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ កសាងដោយ អ្នកឧកញ៉ា បណ្ឌិត ម៉ម វណ្ណឌី​ ដែលមានអគារទីស្នាក់ការសមគមអតីតយុទ្ធជនចំនួន ០១ខ្នង​ ,ឃ្លាំងសម្ភារ: ចំនួន ២ កន្លែង ,អគារបណ្តុះបណ្តាលវិជ្ជាជីវ,​ អគារស្នាក់នៅ,​ កន្លែងធ្វើជើង ឬ ដៃសិប្បនិមិត្ត​,ស្រះចិញ្ចឹត្រីផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង