ឯកឧត្តម លុយ ដាវីត ទទួលជួបឧត្តមសេនីយ៍ទោ James Cowan ដើម្បីសំដែងការគួរសម និងជម្រាបជូន
ភ្នំពេញ៖ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបឧត្តមសេនីយ៍ទោ James Cowan និងជាGlobal CEO របស់អង្គការ HALO Trust ជួបសំដែងការគួរសម និងជម្រាបជូនឯកឧត្តមនូវវឌ្ឍនភាពការងារ របស់អង្គការនារយៈពេលកន្លងមកក្នុងសកម្មភាពជួយបោសសម្អាតមីននៅកម្ពុជា។
ឯកឧត្តម មានប្រសាសន៍កោតសរសើរចំពោះកិច្ចប្រឹងប្រែងផ្នែកមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋកម្ពុជា និងបានជម្រុញឱ្យអង្គការបន្តបេសកកម្មរបស់ខ្លួន ដើម្បីជួយរួមចំណែកដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវទស្សនទានគ្មានមីននៅឆ្នាំ២០២៥ ៕