កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត
ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ព្រហ្ម សំនាង មេបញ្ជាការស្ដីទី ផ្នែកសឹករងអូរជ្រៅ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកម្លាំង សហការជាមួយកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ប្រជាការពារ ភូមិ ឃុំ ដឹកនាំដោយលោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ ចុះជួយជួសជុលដំបូលផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ០១គ្រួសារ អស់ស័ង្កសីចំនួន ២០សន្លឹក ម្ចាស់ផ្ទះឈ្មោះ រ៉ន លឿម ភេទស្រី អាយុ ៧៩ឆ្នាំ នៅភូមិបន្លេច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង ជូនអំណោយរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ៕