រដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ
ភ្នំពេញ៖ ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦-២០២៦ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីចលនាជំរុញភូមិមួយផលិតផលមួយ៥ឆ្នាំ លើកទី១ ២០១៩-២០២៣។
ក្នុងនោះមានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត សរុបប្រមាណ ៣០នាក់៕