ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ ព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការទី២ ព្រឹទ្ធសភា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ ក្រោមរបៀបវារ៖ ១-ស្ថានភាពថវិការបស់គណៈកម្មការ ២-ពិភាក្សាការងារចំពោះមុខរបស់គណៈកម្មការ និងចន្លោះសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៤ និង៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។