ប្រុងប្រយ័ត្ន! ចំពោះទាញយកកម្មវិធីណាមួយ ដែលទាក់ទងទៅនិង Stable Diffusion ព្រោះមានលីងមួយចំនួនបង្កប់មេរោគ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ Stable Diffusion បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន។
Stable Diffusion គឺជា ការបំលែងរូបភាពនៅលើកម្មវិធី Python ពីអត្ថបទទៅជារូបភាព (text-to-image) ពីរូបភាពទៅរូបភាព (image to image) ឬបន្ថែមរូបភាពក្នុងរូបភាព (Inpainting និង Outpainting) ជាដើម។
Stable Diffusion មានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចមានផលអវិជ្ជមាន ដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើលោកអ្នកពុំបានប្រុងប្រយ័ត្នមុននឹងទាញយក នូវកម្មវិធីណាមួយ ដែលទាក់ទងនឹង Stable Diffusion ព្រោះថានៅលើបណ្តាញអ៊ីនធឺណិត មាន link មួយចំនួនបង្កប់មេរោគ Trojan ឬ Spyware ជាដើម។
បរិយាយពាក្យគន្លឹះ៖
⁃ Text-to-Image: ការសរសេរជាអក្សរ ដើម្បីបំលែងជារូបភាពណាមួយដែលយើងចង់បាន
⁃ Image-to-Image: ការបំលែងពីរូបភាពមួយ ទៅជារូបភាពមួយទៀតដោយមាន animations ទៅតាមលោកអ្នកចង់បាន
⁃ Inpainting និង Outpainting: ការបន្ថែមរូបភាពអ្វីមួយ ចូលក្នុងរូបភាពដើម (ដោយគ្រាន់តែសរសេរជាអក្សរនោះវានឹងបំលែងដោយស្វ័យប្រវត្តិ Autogenerate)
» ប្រភេទនៃវីរុស (Virus)៖ ⁃ Key-logger: ប្រើប្រាស់ដើម្បីលួចយកឈ្មោះ username & password និងប្រមូលព័ត៌មានផ្ទាល់ខ្លួន ដែលអាចលក់ឲ្យភាគីទីបី ដើម្បីយកទៅប្រព្រឹត្តបទល្មើសផ្សេងទៀត ដូចជាការឆបោកដោយប្រើប្រាស់ ព័ត៌មានដែលលួចបាន។
⁃ Trojan: មេរោគដែលអនុញ្ញាតឱ្យជនអនាមិក ចូលគ្រប់គ្រង device របស់លោកអ្នក ដើម្បីលួចពត៌មានផ្សេងៗ។
⁃ Spyware: មេរោគដែលលួចយក ឬប្រមូលយកនូវព័ត៌មានរបស់ user ក្នុងកុំព្យទ័រ និង track browser ផងដែរ។
អាស្រ័យហេតុនេះសូមបងប្អូន អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណិតមេត្តាប្រុងប្រយ័ត្ន រាល់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ឬការទាញយកកម្មវិធីពីអ៊ីនធឺណិត៕