ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងទិកាអភិបាលក្រុងអាស៊ាន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ។
បើតាមគម្រោង កិច្ចប្រជុំនេះ ក៏នឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗ ចូលរួមផងដែរ ៕