អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ជូនដំណឹងពីការផ្តល់ ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនមន្ត្រីរាជការស៉ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ
ភ្នំពេញ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចាត់ក្រុមការងារបច្ចេកទេស ចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនមន្ត្រីរាជការស៉ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលអគារ V ទីស្តីការក្រសួងមហាផ្ទៃ។ ។