**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ

ឯកឧត្តម រស់ វណ្ណា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅ (General Technical Specification)

ភ្នំពេញ៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក  ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅ (General Technical Specification) នៃការសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសេចក្តីព្រាងគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី អាងប្រព្រឹត្តិកម្មកាកសំណល់ភក់បង្គន់ (Faecal Sludge Treatment Plant) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនEGIS ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងជំនួបពិភាក្សានាឱកាសនេះ តំណាងក្រុមហ៊ុនEGIS ក្នុងនាមជាអ្នកប្រឹក្សាយោបល់ និងរៀបចំចងក្រងសេចក្តីព្រាងបានធ្វើបទបង្ហាញអំពីស្ថានភាពនៃការសិក្សា វិធីសាស្រ្តនៃការសិក្សា ករណីសិក្សាកន្លងមក ការប្រមែប្រមូលធាតុចូល បញ្ហាប្រឈម និងឱកាសនានាដែលអាចកើតមានសម្រាប់ការរៀបចំចងក្រងសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅនៃការសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីអាងប្រព្រឹត្តិកម្មកាកសំណល់ភក់បង្គន់ និងបានលើកឡើងផងដែរអំពីមាតិកានៃការអនុវត្តការងារ វិធីសាស្រ្តប្រតិបត្តិ្កការ និងការថែទាំ វិធីសាស្រ្តនៃការគ្រប់គ្រង ក៏ដូចជានីតិវិធីនៃការតាមដានត្រួតពិនិត្យគុណភាព។

ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាផ្លាស់ប្តូរគំនិតយោបល់យ៉ាងផុសផុល សំដៅជំរុញឱ្យការរៀបចំចងក្រងសេចក្តីព្រាងទាំងពីរខាងលើមានអត្ថន័យគ្រប់ជ្រុងជ្រោយ តាមលក្ខណៈបច្ចេកទេស ដើម្បីអនុវត្តនៅពេលខាងមុខប្រកបដោយប្រសិទ្ធភាពការងារខ្ពស់។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំពេលវេលាបន្ថែមដើម្បីបញ្ជូនសេចក្តីព្រាងទាំងនេះទៅអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម ឱ្យបានកាន់តែលម្អិត និងស៊ីជម្រៅ ហើយបន្ទាប់មកនឹងមានការរៀបចំជាសិក្ខាសាលាដើម្បីដាក់ជូនភាគីពាក់ព័ន្ធវិស័យនេះផ្លាស់ប្តូរយោបល់ ក៏ដូចជាប្រមែប្រមូលធាតុចូលបន្ថែមដើម្បីបំពេញភាពចន្លោះប្រហោង មុននឹងគោរពស្នើសុំគោលការណ៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី៕

 

អត្ថបទដែលជាប់ទាក់ទង