**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ

គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសភា និយាយភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១០


ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតសភានិយាយភាសបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០ នៅទីក្រុងដាណា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីបើកកិច្ចប្រជុំមហាសន្និបាតAPFតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម ជិន ថាញ់មិន (Trần Thanh Mẫn) អនុប្រធានប្រចាំការនៃរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

វត្តមានចូលរួមមហាសន្និបាតAPFតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០ មានសមាជិក សមាជិកាសភា និងតំណាងអង្គការអន្តរជាតិនានាចំនួនប្រមាណ៤០រូប មកពី ក្រុមសភាជាតិAPF ក្រុមសភាជាតិកម្ពុជា វៀតណាម ឡាវ ប៉ូលីនេស៊ី-ហ្រ្វង់សេ នូវែលកាឡេដូនី អគ្គលេខាធិការដ្ឋានរដ្ឋបាលAPF តំណាង អង្គការអន្តរជាតិនៃប្រទេសប្រើភាសាបារាំងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រធានទីភ្នាក់ងារឧត្តមសិក្សានៃអង្គការអន្តរជាតិនៃប្រទេសប្រើភាសាបារាំងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

សមាសភាពគណៈប្រតិភូសភាកម្ពុជា​រួមមាន​ ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤នៃព្រឹទ្ធសភា (សមាជិកក្រុមសភាជាតិកម្ពុជាAPF) ឯកឧត្តម យឹម លាត សមាជិកគណៈកម្មការទី២នៃរដ្ឋសភា (សមាជិកាក្រុមសភាជាតិកម្ពុជាAPF) (ប្រធានបណ្តាញសមាជិកសភាវ័យក្មេងនៃក្រុមសភាជាតិកម្ពុជាAPF)​ រួមជាមួយមន្រ្តីជំនាញ​ នៃអគ្គលេខាធិការដ្ឋានសភាកម្ពុជាផងដែរ។

បន្ទាប់ពីបានដំណើរការរយៈពេលពីរថ្ងៃ មហាសន្និបាតAPF តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០ បានសម្រេចនូវលទ្ធផលដូចខាងក្រោម៖

– បានអនុម័តរបៀបវារៈមហាសន្និបាតសភានិយាយភាសបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០
– បានស្តាប់របាយការណ៍សកម្មភាពក្រុមជាតិនានានៃសភានិយាយភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក របាយការណ៍សកម្មភាពសភានិយាយភាសាបារាំងតំបន់អឺរ៉ុប និងរបាយការណ៍សកម្មភាពនៃអគ្គលេខាធិការដ្ឋាន រដ្ឋបាលសភានិយាយភាសាបារាំង
– បានកត់សម្គាល់ទុកនូវសកម្មភាព ដែលបាននឹងកំពុងដំណើរការរបស់អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង និងទីភ្ងាក់ងារឧត្តមសិក្សានៃប្រទេសនិយាយភាសាបារាំង

– បានស្តាប់ពីកង្វល់របស់ក្រុមសភាជាតិសមាជិកតំបន់ ស្តីពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃវិបត្តិសុខភាព និងសេដ្ឋកិច្ចដែលបង្កឡើងដោយជម្ងឺរាត្បាតកូវីដ-១៩
– បានស្តាប់បទអន្តរាគមន៍តំណាងពិសេសរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន និងតំណាងពិសេសរបស់ អង្គការសុខភាពពិភពលោក ដែលបានចែករំលែកបទពិសោធន៍ល្អៗ លើប្រធានស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩

– បានគូសបញ្ជាក់នូវចាំបាច់នៃការពង្រឹងសហប្រតិបត្តិការ រវាងសភាសមាជិកសភានិយាយ ភាសាបារាំងនៃតំបន់អាស៊ីប៉ាស៊ី-ស៊ីហ្វិក ដើម្បីរួមគ្នាដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងវិបត្តិថ្មីៗ សម្រាប់ជាប្រយោជន៍រួមរបស់ ប្រទេសនិងប្រជាជនក្នុងតំបន់
– បានធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈសភានិយាយភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ បន្ថែមសមាជិកពីចំនួន៤ ទៅចំនួន៧ កំណត់រយៈពេលប្រជុំមហាសន្និបាតរៀងរាល់ពីរឆ្នាំម្តងតាមវេនវិលជុំរវាងអនុតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងផ្លាស់តួនាទីប្រធានតំបន់ និងតួនាទីដទៃទៀតក្នុងគណៈកម្មាធិកាអចិន្រ្តៃយ៍នៃសភានិយាយភាសាបារាំងរៀងរាល់ពីរឆ្នាំម្តង
– សម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតសភានិយាយភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១១ នៅទីក្រុងនូមេអា នៃកោះនូវែលកាឡេដូនី នៅត្រីមាសទី៤ ឆ្នាំ២០២៤ ៕

 

អត្ថបទដែលជាប់ទាក់ទង