**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្ដេចធិបតី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ**លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញប្រគល់ជូនអគារទីបញ្ជាការ អង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល អគារទីបញ្ជាការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ិន មណីរដ្ឋ ប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាយនគរបាល នាយនគរបាលរង ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ និងពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការកសាងទីបញ្ជាការអង្គភាពនគរបាលការពារបេតិកភណ្ឌ ឱ្យបានរួចរាល់តាមការគ្រោងទុក ដើម្បីក្លាយជាទីបញ្ជាការការពារដ៏រឹងមាំសំដៅការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនដល់គណៈប្រតិភូជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក៏ដូចជាការការពារនូវសម្បត្តិវប្បធម៌ជាតិ ការទប់ស្កាត់នូវរាល់សកម្មភាពបំផ្លិចបំផ្លាញ ដូចជាករណីលួចវត្ថុបុរាណ ឬជីករុករក និងដឹកជញ្ជូនវត្ថុបុរាណខុសច្បាប់។ល។

គួរបញ្ជាក់ថា អគារទីបញ្ជាការអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារនេះ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនេះ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ដែលទទួលសាងសង់ដោយនាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ។ ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមេ ដែលមានចម្ងាយ ៦០គីឡូម៉ែត្រ នៅទិសខាងជើងពីទីរួមខេត្តបន្ទាយមានជ័យ មានគូទឹកព័ទ្ធជុំវិញប្រវែង ៧៧០មx៦៩០ម ក្នុងនោះមានប្រាសាទរណប ចំនួន ០៩ ហើយនៅប៉ែកខាងកើតចម្ងាយ៧០០ម៉ែត្រ ពីប្រាសាទបន្ទាយឆ្មារ មានអាងបារាយណ៍មេបុណ្យ ទំហំ ១៨០០មx៨០០ម។ លើសពីនេះទៀត នៅក្នុងភូមិសាស្រ្តប្រាសាទបន្ទាយឆ្មារ មានទួលប្រាសាទចំនួន ២០កន្លែង គ្មានរូបរាង មានទួលបុរាណចំនួន ១៥កន្លែង ទួលកប់សពចំនួន ១១កន្លែង និងផ្លូវបុរាណចំនួន ០៣ខ្សែ។

តឹកតាងខាងលើនេះហើយ បានបញ្ជាក់យ៉ាងច្បាស់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ រួមសុខ រួមទុក្ខជាមួយនឹងកងកម្លាំងនគរបាលជាតិ ដែលឈរជើងគ្រប់ទីតាំង ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសេចក្តីសុខ សុវត្ថិភាព និងសន្តិភាព រួមជាមួយនឹងការអភិវឌ្ឍគ្រប់វិស័យ។

ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិកាប្រចាំការ បានផ្តល់អនុសាសន៍ និងមតិផ្តាំផ្ញើដល់អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ច ថែរក្សា ការពារ បង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវបទល្មើសទាំងឡាយដែលធ្វើឱ្យខូចខាត បាត់បង់ បង្កមហន្ដរាយបំផ្លិចបំផ្លាញដល់បេតិកភណ្ឌ សម្បត្ដិវប្បធម៌ជាតិ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនង សហការល្អជាមួយកងកម្លាំង ស្ថាប័ននានាដែលមានការពាក់ព័ន្ធ ក្នុងបុព្វហេតុ សម្រេចឱ្យបាននូវភាពគង់វង្សនូវសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ។ កងកម្លាំង ទាំងអស់ត្រូវថែរក្សា សុខភាព ឱ្យបានល្អ ដើម្បីបន្តនូវកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង