ស្ថាបនិកផលិតមីល្ពៅបាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណា
ភ្នំពេញ៖ យុវជនខ្មែរម្នាក់ដែលធ្លាប់ប្រកាសពីភាពជោគជ័យក្នុងការស្រាវជ្រាវ ផលិតមីពីផ្លែល្ពៅ កាលពីឆ្នាំ២០១៩ និងទទួលបានការសាទរខ្លាំងពីមជ្ឈដ្ឋានមហាជន នោះពេលនេះបាន ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណាវិញនោះទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក យុវជនខ្មែរម្នាក់បានឲ្យដឹងថា “ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់. ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា”។
យុវជនរូបនេះក៏បានបញ្ជាក់ថា រឿងទទួលវិនិយោគកាលមិនពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល ៕