ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភសម្ភារៈ ជូនដល់ក្រុមការងារយេនឌ័រ តាមបណ្តាតំបន់ប្រតិបត្តិការសឹករង ចំណុះយោធភូមិភាគទី៣ និងទីបញ្ជាការយោធភូមិភាគទី៣
ភ្នំពេញ៖ សម្ភារៈរួមមាន កំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ (color) ចំនួន ៦ កំប្លេ កុំព្យូទ័រយួរដៃ ចំនួន ៣គ្រឿង ម៉ាស៊ីនព្រីនធ័រ (color) ចំនួន ៣គ្រឿង ជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី សម្រាប់បំរើការងារយេនឌ័រប្រចាំថ្ងៃ ត្រូវបានផ្តល់ជូនដល់ក្រុមការងារយេនឌ័រ តាមបណ្តាតំបន់ប្រតិបត្តិការសឹករង ចំណុះយោធភូមិភាគទី៣ និងទីបញ្ជាការយោធភូមិភាគទី៣ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។
ជំនួសមុខឲ្យក្រុមការងារយេនឌ័រ យោធភូមិភាគទី៣ លោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយសេនាធិការរង ប្រធានក្រុមការងារយេនឌ័រ កងទ័ពជើងគោក សូមគោរពគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្តល់នូវសម្ភារៈនេះ ថាពិតជាបានជួយសម្រួលសម្រាប់បំរើការងារប្រចាំថ្ងៃ ។
ជាកិច្ចតបស្នងយោធិនទាំងអស់ខិតខំបំពេញតួនាទីភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជន ដោយការទទួលខុសត្រូវខ្ពស់ ៕