ឯកឧត្ដម ជីវ សុងហាក់ ដឹកនាំប្រជុំពិភាក្សាជាមួយ តំណាង ADB អំពីលទ្ធផលនៃការរៀបចំ សិក្ខាសាលាស្ដីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អំពីលទ្ធផលនៃការរៀបចំសិក្ខាសាលាស្ដីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិភាក្សាលើគម្រោងដែលនឹងត្រូវសហការគ្នាជាបន្តទៀត ។